រាជធានី ៖ ឥន្រ្ទបុរៈ ហរិហរាល័យ អមរេន្រ្ទបុរៈ មហេន្រ្ទបពីត
ស្នាព្រះហស្ថ ៖ ប្រាសាទដំរីក្រាប អូរផ្អុង ខ្ទីងស្លាប់ អ្នកតា ទ្រុងខ្លាឃ្មុអារាមរោងចិន។ល។
រចនាបថ ៖ ភ្នំគូលែន
ព្រះបានជ័យវរ្ម័នទី២ គឺជាមហាក្សត្រដ៏ខ្លាំងពូកែមួយអង្គ ក្នុងចំនោមក្សត្រមហាក្សត្រដទៃទៀត ក្នុងប្រវត្តិសាស្រ្តរបស់ខ្មែរ។ ព្រះអង្គគឺជាស្ថាបនិករាជាណាចក្រអង្គនិងជាអ្នករំដោះប្រទេសខ្មែរអោយរូចពីចំនុះជ្វានា គ.ស ៨០២។ បន្ទាប់ពីព្រះអង្គត្រឡប់ពីប្រទេសជ្វា ព្រះអង្គបានតាំងរាជធានីដំបូងនៅ ឥន្រ្ទបុរៈ គឺប្រហែលជានៅបន្ទាយព្រៃនគរ ខេត្តកំពុងចាមសព្វថ្ងៃ។
ក្រោយមកព្រះអង្គបានលើករាជធានីទៅតាំងនៅ ហរិហរាល័យ (រលួស) ចំងាយ១៥គីឡូម៉ែត្រពី ភាគអាគ្នេយ៏តំបន់អង្គរ។ បន្ទាប់ពីរាជធានី ហរិហរាល័យ ព្រះអង្គបានធ្វើការផ្លាស់ប្តូររាជធានីបីកន្លែងទៀតគឺ អមរេន្រ្ទបុរៈ មហេន្រ្ទបពីត និងចុងក្រោយបង្អស់ព្រះអង្គបានត្រឡប់មករាជធានី ហរិហរាល័យវិញហើយបាន សោយទិវង្គត់ទីនោះក្នុងឆ្នាំ៨៥០។
មហេន្រ្ទបពីត មកពីពាក្យ " មហា - ឥន្រ្ទ - បពីត " គឺភ្នំគូលែន ជាកន្លែងដែលព្រះអង្គបានកើត លទ្ធិទេវរាជ។ ព្រអង្គបានប្រារព្ធពិធីសាសនាមួយដោយធ្វើឡើងដោយព្រាហ្មណ៏ម្នាក់ឈ្មោះ ហិរណ្យទាម។ ព្រាហ្មណ៏នេះបាន អភិសេកព្រះអង្គ ក្លាយជាស្តេចចក្រវាឡតាមរយះ ពិធីទេវរាជ។
ក្នុងរាជកាលរបស់ព្រះអង្គ បានកសាងប្រាសាទជាច្រើនលើភ្នំគូលែន ដើម្បីតម្កល់ព្រះសិវលិង្គធ្វើអំពីថ្ម និងធ្វើពីលោហធាតុមានតម្លៃ។
ក្រោយពីព្រះអង្គសោយទីវង្គត់ ព្រះបានជ័យវរ្ម័នទី២ មានព្រះមរណនាមថា " បរមេស្វរៈ "។

0 comments:
Post a Comment